បទពិសោធន៍នៅ One More Restaurant

បើអ្នកធ្លាប់ទៅហាង One More ពីមុនគឺច្បាស់ជាមានភាពភ្ញាក់ផ្អើលដូចខ្ញុំដែរ ពីព្រោះ ពេលនេះ One More បានប្រែក្រលារូបរាងថ្មី ខុសគ្នាដាច់ស្រលាស់នឺកស្មានមិនដល់។ អ្វីដែលខ្ញុំមើលមិនដាក់ភ្នែកនោះគឺការតុបតែងថ្មីដែលមានលក្ខណៈរបៀបខ្មែរកាត់សម័យ ពិតជាប្លែកមែនទែន។ បើនិយាយពីបុគ្គលិកវីញ ពួកគាត់ពិតជារួសរាយរាក់ទាក់ណាស់ ហើយបាននាំខ្ញុំរហូតដល់កន្លែងអង្គុយទៀត។ ឆ្លៀតពេលកំពុងចាំពួកម៉ាកផ្សេងទៀត ខ្ញុំក៏បានយកទូរស័ព្ទថតរូបលេង ដោយសារតែឃើញការតុបតែងស្អាតពេក។ បើនិយាយពី កៅអី តុ វិញសុទ្ធតែធ្វើពីឈើប្រណិតស្អាតៗ និង មានទូរទស្សន៍ធំៗបង្ហាញពីមុខម្ហូបក្នុងហាងដែលគួរឲស្រក់ទឺកមាត់។ តែយើងបានផ្លាស់ប្តូរតុទៅបន្ទប់ដែលបានរៀបចំយ៉ាងស្អាត។ អ្វីដែលដិតអារម្មណ៍ខ្ញុំមុនគេនោះ គឺបន្ទប់នីមួយៗដែលមានឈ្មោះខ្មែរប្លែកៗ ដូចជា “នាងកែវ” និង “អន្ទិតទុំ” ជាដើម ដែលខុសពីការដាក់ឈ្មោះរបស់ហាងផ្សេងៗ។ បើនិយាយពីម្ហូបវិញ គឹយើងបានកុម្មង់ច្រើនពេកចាំឈ្មោះអត់អស់ទេ។ តែសុំសរសើរហាង ដែលបានដាក់មុខម្ហូបមួយចំនួនដែលកម្ររកបាននៅតាមហាងផ្សេងៗ។

នៅក្នុងនោះ មានមុខម្ហូបម្យ៉ាងដែលមានឈ្មោះថា ភ្លាសាច់គោ។ នៅពលគេដាក់មុខម្ហូបនេះនៅលើតុ យើងសង្កេតឃើញមានបន្លែជាច្រើនមុខដូចជា ស្ពៃ ការ៉ុត ជី ប៉េងប៉ោះ ស្លឹកគ្រៃ ត្រយ៉ូងចេក សណ្ដែកបណ្ដុះ សណ្ដែកគួរ ម្ទេសហឺរ ម្ទេសប្លោក និងក្រូចឆ្មារ។ បើមើលមួយភ្លែតទៅ​ ភ្លាសាច់គោមានលក្ខណៈស្រដៀងគ្នាទៅនឹងបុកល្ហុង​ គ្រាន់តែផ្ទាប់ជាមួយបន្លែខុសគ្នា និងមានសាច់គោដែលសំបូរជីជាតិ បើប្រៀបទៅនឹងក្ដាមប្រៃនៅក្នុងបុកល្ហុង។ ភ្លាសាច់គោ មានរសជាតិជូរដែលចេញមកពីក្រូចឆ្មារ ដែលច្របាច់ជាមួយសាច់គោ ប្រៃល្មម លាយជាមួយនឹងក្លិនប្រហុក ស្លឹកគ្រៃ ក្រូចឆ្មារ ជី និងម្ទេសប្លោក។ ចំពោះអ្នកដែលចូលចិត្តទទួយទានរសជាតិជូរ អ្នកក៏អាចបន្ថែមក្រូចឆ្មារដោយខ្លួនឯងបាន តាមតែចិត្តដែលអ្នកចង់។ ចំនែកអ្នកដែលមានចំនូលចិត្តខ្លាំងចំពោះរសជាតិហឺរ អ្នកក៏អាចបន្ថែមម្ទេសបាន អោយល្មមហូបឆ្ងាញ់។ សាច់គោមានរសជាតិជូរប្រៃល្មម និងផុយស្រួលទំពារ។ នៅពីលើមុខម្ហូបនេះ គេមានរោយសណ្ដែកដី និងគល់ស្លឹកគ្រៃដែលហាន់រួចជាជំនិតៗ អោយបន្ថែមឧជារស។

មានមុខម្ហូបម្យ៉ាងដែលខ្ញុំពុំដែលបានសាកពីមុននោះគឺ សាច់ក្រកឥសាន។ ម្ហូបនេះមានក្លិនស្រដៀងនឹងសាច់ក្រកដទៃដែរ គ្រាន់តែមានរសជាតិជូរ។ខ្ញុំចូលចិត្តមុខម្ហូបនេះគ្រាន់បើ ប៉ុន្តែមិត្តភក្ដិខ្ញុំមួយចំនួនតូចគិតថារសជាតិរបស់វាជូរជ្រុល និងមិនសូវទំនង។ រីឯខ្លះវិញក៏លូកហើយលូកទៀត។ ម្ហូបបន្ទាប់គឺ បុកកាពិ ដែលមានផ្ទាប់ជាមួយនឹងត្រប់បំពង។វាមានរសជាតិជូរល្មម ជាពិសេសឧជារសវាកាន់ឆ្ងាញ់នូវពេលដែលជ្រលក់ជាមួយនឹងត្រប់ស្រួយៗ។

សា
សាច់ក្រកឥសាន
ប្រហុកលើជ្រុញ
ប្រហុកដុតលើជ្រុញ

មុខម្ហូបដែលខ្ញុំចូលចិត្តដែរនោះគឺ ម្ជូរល្ហុងខួរក្ដាម។សាច់ល្ហុងមាន​ភាពទន់និងស្រួលទំពារ តែក្ដាមរាងប្រៃបន្តិច។ចំនែកឯត្រីវិញ គេកាត់វាជាកង់ៗ ហើយក៏មានកំពិសនៅក្នុងសម្លដែរ។ នោះក្នុងទឹកសម្ល គេមានបង់ប្រហុក ដោយយើងមានធុំក្លិនប្រហុក ដែលគេមិនបានបង់ចូលច្រើនជ្រុល។ បន្ថែមនឹងនោះ មានមុខម្ហូបដែលមានដាក់ប្រហុកមួយទៀតដែលមានឈ្មោះថា ប្រហុកដុតជ្រុញ។ ម្ហូបនេះមានរសជាតិប្រៃ ផ្អែម ជូរ និងហឺរ។គេចិញ្ច្រាំប្រហុកជាមួយនឹងសាច់គោ និងមានថែមគ្រឿងបន្ថែមមួយចំនួនទៀតដែលធ្វើអោយមានឧជារសកាន់តែឆ្ងាញ់ទៅទៀត។មិនត្រឹមតែប៉ុណ្ណោះ មុខម្ហូបនេះ ត្រូវបានគេរៀបចំយ៉ាងស្អាតនៅលើជ្រុញ និងមានម្រះលម្អជុំវិញដូចជាផ្កា និងការ៉ុតឆ្លាក់ដូចរូបផ្កា និងម្ទេសហឺរនៅពីលើផងដែរ ដែលធ្វើអោយវាមានលក្ខណៈស្អាត គួរអោយចង់គយគន់។គេមានផ្លែឪឡឹកដែលចិតជាជំនិត ផ្គុំនៅលើចាន ជាបង្អែមចុងក្រោយ ដើម្បីទុកលាងមាត់។

ម្ហូបឆ្ងាញ់ៗ
ម្ហូបឆ្ងាញ់ៗ

បន្ទាប់មកពួកយើងក៏បានដើរមើលការរៀបចំប្លែកៗក្នុងបន្ទប់នីមួយៗ ដូចជាការរចនា គ្រាប់ពោត និង គ្រាប់ម្រេច ក្នុងកញ្ចក់ដែលបង្ហាញពីលក្ខណះខ្មែរ។ ហើយមួយទៀតនោះគឺ ការរៀបចំក្រណាត់ទ្រាប់ខ្លួននៅលើតុ ដែលផ្លាស់ប្តុរពណ៌ទៅតាមថ្ងៃរបស់ខ្មែរ។ សរុបទៅ បើសិនជាលោកអ្នកចង់រកហាងដែលមានម្ហូបខ្មែរសំបូរបែបនោះ ជាមួយនឹងការតុបតែងលម្អរបៀបខ្មែរ គឺមានតែ One More នេះហើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s